Friday, September 12, 2025

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងឱកាសវេនកាន់បិណ្ឌ ចំនួន០២វគ្គ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

 


នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រឺ ស្រឹង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌ ង្កោ បានដឹកនាំក្រុមការងារ និងមានការចូលរួមពីលោក អ៊ុយ អនុប្រធានក្រុមការងារ និងលោក លោកស្រី ជាក្រុមការងារភូមិ សង្កាត់ ព្រមទាំងយុវជនសង្កាត់ បាននាំយកបច្ច័យ

និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃក្នុងឱកាសវេនកាន់បិណ្ឌរបស់ ទ្ធបរិស័ទ្ធ នៅវត្តចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹសគឺ វត្តព្រែក

និងវត្តកែវមុនី (ហៅវត្តគោករលួស)

ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ និងឧទ្ទិសក្សលជូនដល់បុព្វការីជន ជីដូនជីតា ញាតិកាប្រាំពីរសន្តាន ព្រមទាំងឧទ្ទិសក្សលជូនដល់វិញ្ញាណក្ខ

វរៈកងទ័ពពលី លើសមរភូមិ ក្នុងពេលបំពេញបេសកកម្ម ការរពារបូរណភាពទឹកដី និងនាយទាហាន នាយទាហានរង ពលទាហាននៃ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានព មរណៈក្នុងរយៈកាលកន្លងមក។


















Thursday, September 11, 2025

ឯកឧត្តមស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានឧបត្ថម្ភគាំទ្រដំណើរទស្សនកិច្ចសិក្សារបស់យុវជន ស្រុកស៊ីធរកណ្តាល


នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នេះ យុវជន ស្រុកស៊ីធរកណ្តាល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ដែលបានឧបត្ថម្ភគាំទ្រដំណើរទស្សនកិច្ចសិក្សារបស់យុវជន ស្រុកស៊ីធរកណ្តាល ចំនួន ១៩៨នាក់ ស្រី ១០៨នាក់ បានឆ្ពោះទៅ៖

១-មជ្ឈមណ្ឌលធនធាន នៃអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា
២-សារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង
៣-វិមានឈ្នះឈ្នះ
ដើម្បីស្វែងយល់សក្ខីភាពប្រវត្តិសាស្រ្តថ្មីៗរបស់កម្ពុជាគឺ
-បានយល់ដឹងកាន់តែច្បាស់ អំពីសក្ខីកម្មនៃអំពើប្រល័យពូជសាសន៍ របស់របប ប៉ុល ពត យល់ដឹងពីការពិត និងចងចាំកាន់តែច្បាស់ថា របបប៉ុលពតពិតជាមានការកាប់សម្លាប់ប្រជាជនដោយឥតញញើតដៃតាមគ្រប់រូបភាពអស់រាប់លាននាក់ត្រឹមតែរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ។
-បានយល់ដឹងកាន់តែច្បាស់ អំពីវីរភាពការតស៊ូរំដោះជាតិ ដោយសម្តេចទាំង៣គឺ សម្តេច ជា ស៊ីម សម្តេច ហេង សំរិន សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនមួយចំនួនទៀត ដោយបានយកជីវិតធ្វើជាដើមទុន ក្រោកឈរតស៊ូរំដោះប្រទេសជាតិរហូតទទួលបានជ័យជំនះជូនជាតិមាតុភូមិ ព្រមទាំងទទួលបាននូវទស្សនៈមួយគឺស្អប់ខ្ពើមសង្គ្រាម ហើយស្រឡាញ់សន្តិភាព។
-បានស្ដាប់ការពន្យល់យ៉ាងក្បោះក្បាយ និងទស្សនាអំពីប្រវត្តិនៃការអនុវត្តយុទ្ធសាស្ត្រឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបញ្ចប់សង្រ្គាម បង្រួបបង្រួមជាតិទទួលបានសន្តិភាពមកដល់សព្វថ្ងៃនេះ។
យើងខ្ញុំទាំងអស់គ្នា សូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះសម្ដេចទាំងបី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំង ឯកឧត្ដមអភិសន្តិបណ្ឌិត និងលោកជំទាវ ដែលបានផ្ដល់ឱកាសដល់យើងខ្ញុំបានស្គាល់ទីតាំងប្រវត្តិសាស្ត្រទាំងនេះ និងសូមប្ដេជ្ញាចិត្តចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងមិនឱ្យរបបដ៏យង់ឃ្នងនេះ វិលមកវិញសារជាថ្មីលើទឹកដីមាតុភូមិកម្ពុជា ជាទីស្នេហានៃយើងឡើយ ។
 
CATEGORIES

Monday, September 8, 2025

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទ ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរ (Walk Street) ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥

 


កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទ ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរ (Walk Street) ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥។