Wednesday, August 27, 2025

ក្មេងទំនើង០២ក្រុម កាប់គ្នានៅភ្នំពេញ ត្រូវលំបាក ដល់អាវុធហត្ថតាមចាប់មកវិញ ចេញពីខេត្តមួយ ទៅខេត្តមួយ បាន ០៦នាក់!


 កាលពីវេលាម៉ោង 00.26នាទី ថ្ងៃទី 21 ខែសីហា ឆ្នាំ 2025 អាវុធហត្ថរាជធានីភ្នំពេញ បានទទួល ព័ត៌មានពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទ បន្ទាន់ ១២៩១ ស្តីពីករណីក្មេងទំនើង ជាង១០នាក់ បានកាប់គ្នា នៅចំណុចផ្លូវ ម៉ៅសេទុងកែងផ្លូវមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ហើយគេចខ្លួនបាត់អស់បន្សល់ទុក ម៉ូតូ01គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាក លេខ តាកែវ 1R-8659 ត្រូវបានកាប់បំផ្លាញ។


បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្នុងខណ្ឌចំការមន បានចុះអន្តរា គមន៍ភ្លាមៗ និងឃាត់ខ្លួនបានអ្នកពាក់ព័ន្ធម្នាក់ ឈ្មោះ លីម បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ដឹកជញ្ជូន។ នៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បាន ពន្លាតដែនសមត្ថកិច្ចដល់ខេត្តកំពង់ចាម សហការ<


ពន្លាតដែនសមត្ថកិច្ចដល់ខេត្តកំពង់ចាម សហការ ជាមួយអាវុធហត្តខេត្តកំពង់ចាម និង កម្លាំង ជំនាញ អាវុធហត្ថស្រុកកងមាស រកឃើញអ្នក ពាក់ព័ន្ធ ចំនួន ០៣នាក់បន្ថែម ១-ឈ្មោះ ម៉ៅ រិទ្ធ ធា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ អ្នក ដឹកជញ្ជូន, ២-ឈ្មោះ លីម សៀវម៉េង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ អ្នកដឹកជញ្ជូន, ៣-ឈ្មោះ ហេង រិទ្ធិសាក់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ អ្នកដឹកជញ្ជូន។ នៅវេលាម៉ោង ១៣និង៣០នាទី ក្នុងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ កម្លាំងជំនាញ របស់អាវុធហត្ថរាជធានីភ្នំពេញ បានបន្តពន្លាត ដែនសមត្ថកិច្ចដល់ខេត្តតាកែវ ដោយសហការណ៍ ជាមួយកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តតាកែវ និង អាវុធហត្ថក្រុងដូនកែវ រកឃើញអ្នកពាក់ព័ន្ធ ម្នាក់ទៀត ឈ្មោះ ជុំ សុមុន្នី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ អ្នកដឹកជញ្ជូន។ នៅវេលា ម៉ោង១៦និង៤០នាទី ក្នុងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានី ភ្នំពេញ រកឃើញអ្នកពាក់ព័ន្ធម្នាក់ទៀត ឈ្មោះ ធា លីហ័ង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិន ពិតប្រាកដ ព្រមជាមួយដាវ ០១ដើម នៅបន្ទប់ ជួល ចំណុចផ្លូវនរោត្តម ភូមិ១៦ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។

ក្រោមវិធានការជំនាញ ក្មេងទំនើងទាំង០៦នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបាន ពាក់ព័ន្ធក្នុងអំពើហិង្សាទៅវិញទៅមក និង ធ្វើឲ្យខូចខាតដោយចេតនានូវម៉ូតូចំនួន ០១គ្រឿង ដូចការរៀបរាប់ខាងលើ ប្រាកដមែន។


ក្មេងទំនើងទាំង០៦នាក់ រួមនឹងវត្ថុតាង ត្រូវបាន កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាង សុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាម នីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលមានពាក់ព័ន្ធ ក្នុងអំពើហិង្សាខាងលើ ហើយកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុង ស្រាវជ្រាវឃាត់ខ្លួនបន្ត៕

























No comments:

Post a Comment