Thursday, August 28, 2025

រថយន្ត និងម៉ូតូ ១៧គ្រឿង កែច្នៃបំពង់ស៊ីម៉ាំង បង្កសម្លេងរំខានដល់ពលរដ្ឋ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេ នាំយកទៅអប់រំ!


វេលាម៉ោង១៨:០០នាទី ដល់ ម៉ោង២២:៤០នាទី ថ្ងៃទី២៦

ខែសីហា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ បានធ្វើការឃាត់ ម៉ូតូ ចំនួន ១៤គ្រឿង នឹងរថយន្ត ចំនួន ០៣គ្រឿង នៅចំណុច ភូមិ០១ (ប្លុកបឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានកែច្នៃបំពង់ស៊ីម៉ាំងឱ្យលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។

កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកម្ចាស់រថយ

និងម៉ូតូ ទៅអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូត រថយន្តខុសលក្ខណៈបច្ចេកទេសបង្កការរំខានដល់សាធារណៈ

ជនតទៅទៀត ព្រមទាំងបានដកហូតរថយន្ត និងម៉ូតូ

រក្សាទុកជាបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខ ធានីភ្នំពេញ រយៈពេល១ខែ ទើបប្រគល់អោយត្រលប់ទៅវិញ៕






















No comments:

Post a Comment