Tuesday, September 2, 2025

ប្រធានាធិបតីចិន ប្រកាសផ្តល់ជំនួយមនុស្សធម៌ ២០លានយ៉ន់ ដល់កម្ពុជា ដើម្បីជួយស្តារការខូតខាត និងទុក្ខលំបាកជនភៀសសឹក ដែលរងគ្រោះដោយសារការប៉ះទង្គិចគ្នានៅព្រំដែន


(ភ្នំពេញ)៖ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់ជំនួយមនុស្សធម៌នូវថវិកាចំនួន ២០លានយ៉ន់ ដើម្បីជួយស្តារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធក្នុងជម្លោះព្រំដែនរវាងកងទ័ពកម្ពុជា និងថៃ កាលចុងខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។

ការឱ្យដឹងបែបនេះ របស់ឯកឧត្តម មាស សុភ័ណ្ឌ បានធ្វើឡើងនាពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន ប្រទេសចិន។

ឯកឧត្តម មាស សុភ័ណ្ឌ បានឱ្យដឹងថា នៅចំពោះមុខសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានបញ្ជាក់ថា មិត្តចិន គាំទ្រកម្ពុជា ក្នុងការកសាង និងការពង្រឹងសមត្ថភាព អភិវឌ្ឍន៍ដោយម្ចាស់ការលើខ្លួនឯង និងគាំទ្រកម្ពុជា ក្នុងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។

ឯកឧត្តម មាស សុភ័ណ្ឌ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ឯកឧត្តម ប្រធានាធិបតី ក៏បានប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួន ២០លានយ៉ន់ ដល់កម្ពុជា ដើម្បីជួយស្តារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធកាលចុងខែកក្កដា កន្លងទៅ»

បន្ថែមពីនេះ ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីន បានគូសបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិន គាំទ្របទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ គាំទ្រយន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន និងគាំទ្រការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៉ីឱ្យបានឆាប់រហ័សឱ្យបានឆាប់រហ័ស។

បន្ថែមពីនេះ ថ្នាក់ដឹកនាំកម្ពុជា និងចិន ក៏បានឯកភាពគ្នាក្នុងការបន្ត ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យអាទិភាពនានា ដែលរួមមានវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសន្តិសុខ និងវិស័យការពារជាតិជាដើម។

គួរជម្រាបថា ដោយសារសង្គ្រាមវាយប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ នៅតាម​បណ្តោយព្រំដែនកម្ពុជា-ថៃ មានប្រជាជនខ្មែរស្លូតត្រង់ជាង ៥ម៉ឺនគ្រួសារ ស្មើនឹងប្រមាណជិត ២០ម៉ឺននាក់ ហើយពលរដ្ឋភៀសសឹកទាំងអស់កំពុងតែរស់នៅតាមជំរុំបណ្តោះអាសន្នដែលមានសុវត្ថិភាព កំពុងរស់នៅខេត្ត​បន្ទាយមាន​ជ័យ, ខេត្តព្រះវិហារ, ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប និងខេត្តពោធិ៍សាត់ ខណៈជំរុំមានសុវត្ថិភាព ត្រូវបានអាជ្ញាធររៀបចំឡើងចំនួន ១៨៥ទីតាំងផងដែរ។ គួរកត់សម្គាល់ថា ជនភៀសសឹកភាគច្រើនលើសលប់ គឺជាស្ត្រី ជនចាស់ជរា កុមារ ជនមានពិការភាព ស្ត្រីមានផ្ទៃពោះផងដែរ៕

 


Friday, August 29, 2025

អំណោយប្រចាំខែ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

 


នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រឹង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំមួយលប្រាំបួនសែន ប្រាំម៉ឺនរៀល (៦,៩៥០,០០០រៀល)និងអង្ករចំនួន២៩ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រចំនួន ១៧គ្រួសារ និង ក្រុមការងារ ព្រមទាំងសមាជិកក្នុងមូល ចំនួន១៤គោលដៅដែលអំណោយទាំងនេះត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាង១០ឆ្នាំមកហើយ។















Thursday, August 28, 2025

រថយន្ត និងម៉ូតូ ១៧គ្រឿង កែច្នៃបំពង់ស៊ីម៉ាំង បង្កសម្លេងរំខានដល់ពលរដ្ឋ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេ នាំយកទៅអប់រំ!


វេលាម៉ោង១៨:០០នាទី ដល់ ម៉ោង២២:៤០នាទី ថ្ងៃទី២៦

ខែសីហា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ បានធ្វើការឃាត់ ម៉ូតូ ចំនួន ១៤គ្រឿង នឹងរថយន្ត ចំនួន ០៣គ្រឿង នៅចំណុច ភូមិ០១ (ប្លុកបឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានកែច្នៃបំពង់ស៊ីម៉ាំងឱ្យលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។

កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកម្ចាស់រថយ

និងម៉ូតូ ទៅអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូត រថយន្តខុសលក្ខណៈបច្ចេកទេសបង្កការរំខានដល់សាធារណៈ

ជនតទៅទៀត ព្រមទាំងបានដកហូតរថយន្ត និងម៉ូតូ

រក្សាទុកជាបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខ ធានីភ្នំពេញ រយៈពេល១ខែ ទើបប្រគល់អោយត្រលប់ទៅវិញ៕






















ក្មេងទំនើង ០៥នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សា កាប់ វាយ និងគប់ ប្លន់ម៉ូតូពីជនរងគ្រោះ!


 កាលពីវេលាម៉ោងប្រមាណ ០២និង០០នាទី រំលងអធ្រាត្រ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ មានជនសង្ស័យ ០១ក្រុម មានគ្នាប្រមាណ ៦០-៧០នាក់ មធ្យោបាយម៉ូតូប្រមាណ ៥០ គ្រឿង ប្រដាប់ដោយ ដំបងដែកទីប ដងឆ័ត្រ ដំបងឫស្សី កាំបិតប៉័ងតោ និងដុំថ្ម ធ្វើសកម្មភាពកាប់ វាយ និងគប់

លួចយកម៉ូតូ ចំនួន ០១គ្រឿង ម៉ាក Nex ពណ៌ស ឆ្នាំផលិត២០១៧ ស្លាកលេខ ភ្នំពេញ 1GG-9108 ពីជនរងគ្រេ និងមិត្តភក្តិ មានគ្នា ៦នាក់

ដែលកំពុងអង្គុយនៅតូបលក់អីវ៉ាន់នៅចំណុច ផ្លូវឈ្នះៗ ខាង វិមានឈ្នះៗ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេកំ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បណ្តាលឱ្យអ្នកខ្លះរងរបួស និងខូចខាតម៉ូតូមួយចំនួន រួចក៏នាំគ្នាជិះគេចខ្លួនបាត់តែម្តង។ ទន្ទឹមនឹងនោះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលប្រចាំការការពារនៅវិមានឈ្នះៗ បានធ្វើអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ លឹម ហេងលាភ ភេទប្រុស ប្រគល់ជូនកម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ក្រោយពេលសាកសួរជនសង្ស័យឈ្មោះ លឹម ហេងលាភ រួចមក កម្លាំងជំនាញអាវុធហត្ថខណ្ឌជ្រោយចង្វារ

បានសហការជាមួយកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងជំនាញអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ

បន្តការស្រាវជ្រាវរហូតកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួ នសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ ឈ្មោះ ផេង វិច្ឆិកា ភេទប្រ នៅចំណុច បន្ទប់ជួលលេខ៣០ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថៃទី២៤ ខែសីហាRath Sreang រ័ត្ន ស៊ាង

ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១២ និង ២០ នាទី និងបានបន្តពន្លាតដែនសមត្ថកិច្ចសហការជាមួយកម្លាំងជំនាញ ម្លាំងជំនាញអាវុធហត្ថ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ភេទប្រុស ចំនួន ០២នាក់ទៀត ឈ្មោះ ស សុវណ្ណ និងឈ្មោះ ចំរើន បញ្ញា នៅចំណុចផ្លូវលំ ភូមិតាស្គរ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ រហូតដល់វេលាម៉ោងប្រមាណ ១៧ និង ៣០ ថ្ងៃខែឆ្នាំដដែល

សមត្ថកិច្ចជំនាញបន្តសហការជាមួយនិងកម្លាំងជំនាញអាវុធប ខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ទៀត ឈ្នះ ហ៊ុល វណ្ណៈសុផា ហៅ ង៉ោលី ភេទប្រុស នៅចំណុច

ផ្លូវ១០៣កែង១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បញ្ជូនមក ការិយាល័យជំនាញកងរាជអាវុធប

រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ វត្ថុតាងចាប់យ ម៉ូតូ០១គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅស្លាក់លេខភ្នំពេញ

1JX-8982, បំពង់ទីប ០១ដើម, ដុំថ្ម០៥ដុំ រួមនឹងសម្ភារៈមួយចំនួនទៀតក្រោមវិធានការជំនាញ ក្មេងទំនើងទាំង០៥នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួន និងបក្ខពួកជាច្រើននាក់ទៀត ដែលកំពុងរត់គេចខ្លួន ពិតជាបានធ្វើសកម្មភាពយកដំបងដែកទីប ដងឆ័ត្រ ដំបងឫស កាំបិតប៉័ងតោ និងដុំថ្ម ធ្វើសកម្មភាពវាយ គប់ លួចយកម៉ូតូ០១គ្រឿង របស់ជនរងគ្រោះ ពិតប្រាកដមែន។

ជនសង្ស័យទាំង០៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅត្តាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវ៉ជ្រាវឃាត់ខ្លួនបន្ត៕