Friday, March 13, 2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិនិត្យការងារបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា


នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈ​រដ្ឋមន្ត្រី ដើម្បីពិនិត្យលើការងារបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួនទៀត។

របៀបវារៈដែលលើកយកមកជជែកក្នុងកិច្ចប្រជុំនាព្រឹកនេះ រួមមាន៖

១៖ វឌ្ឍនភាពការអនុវត្តការងារ និងទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)។
២៖ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
៣៖ របាយការណ៍វឌ្ឍនភាពស្តីពីការដោះស្រាយបញ្ហាជនភៀសសឹក។
៤៖ ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ផ្អែកទៅលើហានិភ័យថ្មីៗដែលកើតចេញពីការប្រែប្រួលនៃ ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចសកល និងតំបន់ ព្រមទាំងបញ្ហាប្រឈមក្នុងស្រុក៕

Tuesday, March 10, 2026

រដ្ឋមន្ដ្រីក្រសួងរ៉ែ បើកកិច្ចប្រជុំវាយតម្លៃផែនការផ្គត់ផ្គង់ឥន្ធនៈ និងអំពាវនាវឱ្យមានការជួយសន្សំសំចៃ ក្នុងការប្រើប្រាស់ ទោះបីការផ្គត់ផ្គង់មិនទាន់ជួបការខ្វះខាត


ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦នេះ បានពិភាក្សាវាយតម្លៃ និងលើកផែនការផ្គត់ផ្គង់ឧស្ម័នឥន្ធនៈ ជាមួយជំនាញ និងក្រុមហ៊ុននាំចូលពាក់ព័ន្ធ។

តាមរយៈការបង្ហោះលើ Facebook ឯកឧត្តម កែវ រតនៈ បានសរសេរថា «ទោះបីការផ្គត់ផ្គង់មិនទាន់ជួបការខ្វះខាតថ្លៃ មានការកើនឡើង ហើយហានិភ័យនៅតែមានដោយ បញ្ហាពិភពលោក ដូច្នេះក្រសួងសូមអំពាវនាវ ឱ្យមានការជួយសន្សំសំចៃ ក្នុងការប្រើប្រាស់»៕

CATEGORIES

Wednesday, March 4, 2026

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅកម្ពុជា


ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam របស់កម្លាំងសមត្ថកិច្ចកម្ពុជា។

ក្នុងឱកាសអញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ដើម្បីតាមដានវឌ្ឍនភាព ការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា សុទ្ធតែបានមើលឃើញថា កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានរួមសហការគ្នាយ៉ាងល្អក្នុងប្រតិបត្តិការបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីទាំង២រូប ដែលជាអ្នកទទួលបន្ទុកលើការងារនេះចំពោះមុខប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា បើទោះបីលទ្ធផលប្រតិបត្តិការកន្លងទៅទទួលបានជោគជ័យយ៉ាងណាក្ដី ប៉ុន្ដែគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដរួមសហការគ្នាឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត ដើម្បីធានាដល់ប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើស Online Scam ស្របតាមអ្វីដែលជាឆន្ទៈដ៏មុតស្រួចដែលបានដាក់ចេញដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

សូមជម្រាបថា ជាលទ្ធផល ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ មកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ពោលមានរយៈពេលសប្ដាហ៍ ប្រតិបត្តិការនៃការបង្ក្រាបនៅទូទាំងប្រទេសមានចំនួន២១លើក ក្នុងនោះមានចំនួន៧រាជធានី-ខេត្ត។ ប្រតិបត្តិការបោសសម្អាតនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៤១៩នាក់ ស្មើនឹង១២សញ្ជាតិ ក្នុងនោះ ជនជាតិចិន២៧៣នាក់, ខ្មែរ៥១នាក់ និងក្រៅពីនេះសញ្ជាតិផ្សេងៗ។ ទីតាំងដែលបានបង្ក្រាបរួមមាន៖

* រាជធានីភ្នំពេញ បង្ក្រាបបានចំនួន១២លើក ឃាត់ខ្លួនមនុស្ស២៤២នាក់ ស្មើនឹង១១សញ្ជាតិ
* ខេត្តស្វាយរៀង បង្ក្រាបបានចំនួន៣លើក ឃាត់ខ្លួនមនុស្ស៤៣នាក់ ស្មើនឹង៤សញ្ជាតិ
* ខេត្តកំពត បង្ក្រាបបានចំនួន២លើក ឃាត់ខ្លួនមនុស្ស៣៥នាក់
* ខេត្តបន្ទាយមានជ័យ បង្ក្រាបបានចំនួន១លើក ឃាត់ខ្លួនមនុស្ស៤នាក់
* ខេត្តបាត់ដំបង បង្ក្រាបបានចំនួន១លើក ឃាត់ខ្លួនមនុស្ស១៣នាក់
* ខេត្តសៀមរាប បង្ក្រាបបានចំនួន១លើក ឃាត់ខ្លួនមនុស្ស៦នាក់
* ខេត្តត្បូងឃ្មុំ បង្ក្រាបបានចំនួន១លើក ឃាត់ខ្លួនមនុស្ស២៦នាក់។

ដោយឡែក សម្រាប់ការចុះរដ្ឋបាលនៅតាមទីតាំងរស់នៅប្រមូលផ្ដុំវិញ ក្នុងរយៈពេល២សប្ដាហ៍កន្លងទៅនេះ គឺត្រួតពិនិត្យនៅតាមបណ្ដាគោលដៅចំនួន១,៩៨៣ទីតាំង ស្មើនឹងមនុស្ស១២,៧១៥នាក់ ក្នុងរាជធានី-ខេត្តចំនួន៩ រួមមាន ខេត្តបាត់ដំបង, កំពង់ចាម, កំពត, កណ្ដាល, ក្រចេះ, រាជធានីភ្នំពេញ, កែប, ឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ។ សម្រាប់ការត្រួតពិនិត្យរដ្ឋបាលនៅតាមដងផ្លូវវិញ ក្នុងរយៈពេល២សប្ដាហ៍ដូចគ្នានេះ គឺត្រួតពិនិត្យនៅតាមគោលដៅសង្ស័យចំនួន៣ខេត្ត ស្មើនឹងចំនួន១៥លើក ក្នុងនោះខេត្តបន្ទាយមានជ័យ, ខេត្តកោះកុង និងខេត្តកំពង់ឆ្នាំង៕

CATEGORIES