នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារ កងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយ លោកវរសេនីយ៍ទោ កឹម អាង ប្រធានមន្ទីរ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស តំណាងលោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានទៅ សួរសុខទុក្ខ លោកស្រីអនុសេនីយ៍ឯក គៀន សារុំ នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស ដែលសម្រាលមាតុភាព និងកំពុងសម្រាកនៅ គេហដ្ឋានស្ថិតក្នុង ភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ ក៏បាននាំ យកនូវគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ចំនួន ១,២២០,០០០រៀល និងសម្ភារៈប្រើប្រាស់ មួយចំនួន ជាអំណោយក្នុងការសួរសុខទុក្ខផងដែរ ៕


 
 
 
 
 
 
 
 
 
 
No comments:
Post a Comment