Tuesday, October 21, 2025

កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ(Hotline)1296!


លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានចាត់ឱ្យក្រុមការងារបន្តយុទ្ធនាការ ចុះចែកខិត្តប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296 ជូនដល់ប្រជាពលរដ្ឋ អាជីវកលក់ដូរតាមផ្សា តាមផ្ទះ ជាងជួសជុផ្លែម៉ូតូ និង ស្ថានីយប្រេងឥន្ធនៈ ក្នុងភូមិសាស្ត្រស្រុកពួក និងស្រុក សូទ្រនិគម។

បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline)1296 ដោយឥតគិតថ្លៃ 24/24ម៉ោង ឬអាចទាក់ទងមកតាមបណ្តាញCoolApp, Telegram, WhatsApp តាមរយៈលេខ 088 9394 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប។

ការផ្សព្វផ្សាយខាងលើនេះបានចូលរួមចំណែកក្នុងការអនុវត្ត នយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។
















No comments:

Post a Comment