Rath Sreang រ័ត្ន ស៊ាង ចំពោះទង្វើវាយប្រហារ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊ាង ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត្ត និងគ្មានការគោរពរបស់ក្រុមជ្រុលនិយមថៃ ដែលប្រព្រឹត្តមកលើសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនកម្ពុជាផ្សេងទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមសម្តែងនូវការសោកស្តាយជាពន់ពេក និងសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុផ្ត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពប្រព្រឹត្តមកលើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ។ អាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ
តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ។ ទង្វើបែបនេះក៏បានធ្វើឱ្យប៉ះពាល់ ទៅដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសន្តិសហវិជ្ជមាន ដែលជាគោលការណ៍គ្រឹះ ក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជា ជា និងថៃក្នុងនាមជាសមាជិកក្នុងអាស៊ាន និងសហគមន៍អន្តរជាតិ។ យើងខ្ញុំ សូមវាយតម្លៃខ្ពស់ចំពោះការបញ្ចេញមតិកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ របស់ សម្តេចតេជោ ហ៊ុន សែន ប្រកបដោយភាពឈ្លាសវៃ អត់ធ្មត់ និងក្នុងស្មារតីជារដ្ឋប្រស ដោយបានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងស្មារតីទទួលខុឱ្យត្រូវខ្ពស់។នៅចំពោះមុខការបង្កហេតុដោយចេតនានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ឱ្យរក្សាភាពស្ងប់ស្ងាត់ ចៀសវាងការសងសឹកនិងប្រកាន់ខ្ជាប់នូវស្មារតីនៃការឯកភាពជាតិ និងការអត់ធ្មត់។ការអំពាវនាវនេះបានបង្ហាញពីចរិតថ្លៃថ្នូរដ៏ឧត្តុង្គឧត្តមនិងភាពស្អាតស្អំខាងសីលធម៌ ដែលបន្តជំរុញឱ្យមានសន្តិភាពនិងភាពសុខដុមរមនានៅក្នុងប្រទេសកម្ពុជា និងតំបន់។យើងខ្ញុំទាំងអស់គ្នាសូមគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់សម្តេចតេដើម្បីលើកកម្ពស់អធិបតេយ្យភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់កម្ពុជា។ ការពង្រឹងការប្រើប្រាស់រូបិយវត្ថុជានិងការកាត់បន្ថយការពឹងផ្អែកលើខាងក្រៅគឺជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់ការពង្រឹងការគ្រប់គ្រងខ្លួនឯ ភាពធន់របស់ជាតិ និងឯករាជ្យភាព៕

No comments:
Post a Comment