ផ្សាយចេញនៅថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2025
រាជធានីភ្នំពេញ : ភាគ 1👉បែកធ្លាយចេញពីប្រភពប្រជាជនក្នុងមូលដ្ឋាន ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ស្ដីអំពីបុគ្គលម្នាក់ឈ្មោះ អិត តុពិមាន បច្ចុប្បន្នជាចៅសង្កាត់រងព្រែកឯង(ទទួលបន្ទុកការងារសន្តិសុខនិងប្រជាការពារ) ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ស្ដីអំពីបុគ្គលម្នាក់ ជាចៅសង្កាត់រងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងប្រព្រឹត្តបំពានអំណាច ល្មើសគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋបានផ្ដិតរូបថតបទល្មើសរបស់ចៅសង្កាត់រងជូនមកអង្គភាពគេហទំព័រផ្សារព័ត៌មាន ច្បារអំពៅប៉ុស្តិ៍ ដើម្បីជួយផ្សាយឲ្យថ្នាក់លើដឹងអំពីមន្ត្រីថ្នាក់ក្រោមប្រព្រឹត្តខុសច្បាប់បំពានគោលនយោបាយភូមិឃុំមានសុវត្ថិភាព (មិនអនុវត្តបង្ការបង្ក្រាបបែរជាប្រព្រឹត្តខ្លួនឯងទៅវិញ)ក្រោយពីបានទទួលព័ត៌មាន សាម៉ីខ្លួន(ចៅសង្កាត់រង)បានដឹង បានឱ្យមិត្តភក្កិគាត់ជាច្រើនជួយអន្តរាគមន៍ កុំឱ្យខ្ញុំបាទផ្សព្វផ្សាយទៅលើឬហ្វេសប៊ុក សាមីខ្លួនបានមកសុំជួបខ្ញុំបាទសារព័ត៌មាន ករណីសកម្មភាពរូបខ្លួន(ចៅសង្កាត់រង)ក្នុងវង់បាញ់អាប៉ៅ គ្រាន់តែចាប់អាប៉ោងបាញ់លេងតែប៉ុណ្ណោះ ជាមួយគ្នានោះខ្ញុំបាទ(សារព័ត៌មាន)បានធ្វើការអប់រំថ្ងៃក្រោយកុំប្រព្រឹត្តទៀត បើមានទៀតខ្ញុំនឹងបង្ហោះ facebook ឬការជូនថ្នាក់លើដើម្បីជ្រាបដំណឹងនេះ បន្តមកទៀតរឿងនេះបានស្ងាត់ស្ងៀម។
ភាគ 2👉ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋស្ដីអំពី បុគ្គលម្នាក់ឈ្មោះ អិត តុពិមាន បច្ចុប្បន្នជាចៅសង្កាត់រងព្រែកឯង(ទទួលបន្ទុកការងារសន្តិសុខនិងប្រជាការពារ) ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងប្រព្រឹត្តបទល្មើសល្បែងស៊ីសងបាញ់អាប៉ោង នៅផ្ទះពូណូមុខសាលាបឋមសិក្សាបោះអង្កាញ់សង្កាត់ព្រែកឯង ខ្ញុំបាទ(គេហទំព័រ ច្បារអំពៅប៉ុស្តិ៍)នៅថ្ងៃទី04 ខែសីហា ឆ្នាំ 2025 បានចុះទៅដល់ទីតាំងដែលប្រជាពលរដ្ឋបានផ្ដល់ព័ត៌មាន ឃើញមានពិតល្បែងស៊ីសងអាប៉ោងមួយវង់ ក្នុងនោះចៅសង្កាត់រងកំពុងប្រព្រឹត្តល្មើសជាក់ស្ដែងល្បែងស៊ីសង ជាមេវង្សបាញ់អាប៉ោងស៊ីសងផ្ទាល់ដៃ ជាមួយគ្នានោះខ្ញុំបាទបានផ្ដិតរូបភាពរៀបចំផ្សព្វផ្សាយតាមរយៈ facebook។
បានរយៈពេលមួយថ្ងៃ មានទូរសព្ទជាច្រើនផ្សាយនិងអធិការរងខណ្ឌច្បារអំពៅម្នាក់មកជួយអន្តរាគមន៍ ជួបខ្ញុំបាទសំណូមពរឲ្យលុបវីដេអូសកម្មភាពលោកចៅសង្កាត់រងដែលប្រព្រឹត្តល្បែងស៊ីសងបាញ់អាប៉ោងក្នុង facebook ជាមួយគ្នានោះខ្ញុំបាទក៏មានមនោសញ្ចេតនាក៏បានសំណូមពរទៅអធិការរងវិញ លុបបានលុះត្រាតែលោកចៅសង្កាត់រងធ្វើលិខិតសំណូមពរមួយចូលមកអង្គភាពគេហទំព័រសារព័ត៌មានច្បារអំពៅប៉ុស្តិ៍ ក្នុងការលុបនេះមិនពាក់ព័ន្ធប៉ះពាល់ជាថ្នូរប្រាក់កាក់ឡើយហ្នឹងសន្យាថ្ងៃក្រោយមិនឱ្យមានទៀត ក្រោយពីមានលិខិតសំណូមពរខ្ញុំបាទបានលុបឯកសារវីដេអូក្នុង facebook ទាំងអស់តាមសំណូមពរលោកចៅសង្កាត់រង។
ភាគ 3👉ប្រមាណរយៈពេលមួយសប្តាហ៍ ខ្ញុំបាទអង្គភាពគេហទំព័រសារព័ត៌មានច្បារអំពៅប៉ុស្តិ៍ បានចុះទៅក្តាប់សភាពការណ៍ទៅមើលសង្កាត់ព្រែកឯង កំពុងអភិវឌ្ឍន៍ក្នុងមូលដ្ឋានដោយដាក់ប្រព័ន្ធលូធំៗបញ្ជៀសកុំឲ្យទឹកលិចផ្ទះប្រជាពលរដ្ឋ ដល់ភ្លាមឃើញលោកចៅសង្កាត់រងដូចមានគំនុំកំហឹងនិងអ្នកសារព័ត៌មាន ក៏ឌុបគូរកនប៉ាក់ពួករបស់គាត់ម្នាក់ដូចមានរូបថតវីដេអូនៅខាងក្រោម មករកខ្ញុំបាទ ដោយប្រើពាក្យមិនសមរម្យគំរាមកំហែងបម្រុងប្រើអំពើហិង្សាដាក់រូបខ្ញុំបាទ ដោយពោលពាក្យថាអ្ហែងអាព័ត៌មានឥតក្របខណ្ឌ បើមិនលុបឲ្យអស់ក្នុង facebook ទេអ្ហែងមានរឿងជាមួយអញហើយ ជាមួយគ្នានោះខ្ញុំបាទមិនឆ្លើយតបក៏ចាកចេញកុំឱ្យមានរឿងធំទាន់។
ភាគ 4👉ខ្ញុំបាទមិនចង់សន្សំរឿងខំជួយពន្លត់បែរជាចៅសង្កាត់រងយកសាំងចាក់ឲ្យឆេះឡើងវិញ ខ្ញុំបាទអង្គភាពសារព័ត៌មានច្បារអំពៅប៉ុស្តិ៍ ក៏មានអន់ចិត្ត ធ្វើគុណបានទោសទៅវិញ ក៏សម្រេចចិត្តសរសេរជារបាយការណ៍គោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដូចមានខ្លឹមសារនៅខាងក្រោម:
សូមគោរពឯកឧត្តមអភិសន្តិបណ្ឌិត
ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ស្ដីអំពី👉បុគ្គលម្នាក់ ជាចៅសង្កាត់រងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងប្រព្រឹត្តបំពានអំណាច ល្មើសគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដូចមានសកម្មភាពរាយរាប់ជូនឯកឧត្តមទៀតនៅសកម្មភាពនៅខាងក្រោមះ
1👉ប្រព្រឹត្តល្បែងស៊ីសងដោយខុសច្បាប់ ជាក់ស្ដែងនៅថ្ងៃទី 4 ខែសីហាឆ្នាំ 2025 គាត់ប្រមូលផ្ដុំមនុស្សជាច្រើននាំគ្នាលេងអាប៉ោង លោកចៅសង្កាត់រងនិងម្ចាស់ផ្ទះ ជាមេអ្នកបាញ់អាប៉ោង ដូចមានភស្តុតាងវីដេអូជូនឯកឧត្តមជ្រាប។
2👉តាមប្រភពប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រែកឯង បានផ្ដល់ប្រភពដំណឹងសង្ស័យពាក់ព័ន្ធលុយល្បែងស៊ីសង ល្បែងគ្រប់ប្រភេទត្រូវតែឆ្លងកាត់បង់លុយប្រចាំខែ ទើបដាក់បានដូចជាល្បែងអនឡាញ ត្រូវបង់ 20 ម៉ឺន មាន់ជល់មួយគូបង់ 1 ម៉ឺនទើបចូលបាន អាប៉ោងគាត់កាងដាច់មុខ។
3👉ក្រោយពីខ្ញុំបាទផុសសកម្មភាពជាក់ស្ដែងរបស់ចៅសង្កាត់រងកំពុងប្រព្រឹត្តល្បែងបាញ់អាប៉ោងក្នុង facebook លោកចៅសង្កាត់រងបានសំណូមពរឲ្យខ្ញុំបាទលុបក្នុង facebookខ្ញុំបាទបានឆ្លើយតប បើឱ្យលុយច្រើនខ្ញុំទិញស្បៀងជូនកងទ័ពនៅជួរមុខតាមព្រំដែនកម្ពុជាថៃ។
4👉ឯកឧត្តមអភិសន្តិបណ្ឌិត ចុះការងារនៅស្រុកបាភ្នំ ខេត្តព្រៃវែង បានលើកទឹកចិត្តប្រជាពលរដ្ឋ ឱ្យចេះរាយការណ៍អំពីល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចត្រូវលុបបំបាត់ឲ្យខានតែបាន តែផ្ទុយទៅវិញបុគ្គលជាចៅសង្កាត់រងព្រែកឯង មិនគោរពនិងអនុវត្តអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សូមគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមានសុខភាពល្អ ជ័យជំនះគ្រប់ភារកិច្ច ជូនប្រជាពលរដ្ឋនិងបក្ស ឲ្យបាន 100 ភាគរយ (បរាជ័យអាចោរសៀម)។
ដើម្បីរួមគ្នាការពារអនុវត្តនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឱ្យបានល្អរឹងមាំបង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋានល្អ មហាជនសំណូមពរដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមសំណូមពរដល់ពេលធ្វើការវះកាត់សាច់ស្អុយជាបុគ្គលមួយចំនួនថ្នាក់មូលដ្ឋាន រក្សាបានសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋល្អប្រសើរ។




















No comments:
Post a Comment