(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ អ្នកជំនាញ អ្នករៀបចំនយោបាយ និងអ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិឈានមុខមកពីប្រទេសកម្ពុជា អាល្លឺម៉ង់ ឥណ្ឌា ហ្វីលីពីន និងសាធារណរដ្ឋកូរ៉េ បានមកជួបជុំគ្នាវេទិកាភ្នំពេញ លើកទី៤ នៅរាជបណ្ឌិត្យសភាកម្ពុជា ក្រោមប្រធានបទ «ពហុភាគីនិយមទល់នឹងឯកភាគីនិយម៖ ស្វ័យភាពយុទ្ធសាស្ត្រ និងជម្រើសនយោបាយរបស់អាស៊ាន»។ វេទិកានេះត្រូវរៀបចំឡើងដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា។

