នារសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ រ័ត្ន ស្រឹង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ
ឯកឧត្តម បានដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសពនាយឧត្តមសេនីយ៍ ហេង បូរិន្ទ រដ្ឋលេខាធិការ ក្រសួងការពារ ដែលបានទទួលមរណភាព នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥វេលាម៉ោង ២:២៥នាទីរសៀល ដោយរោគគាពាធក្នុងជន្មាយុ៦៩ឆ្នាំ។
សំពតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសពស្ថិតនេគ្រឹះលេខ BT2-786-790 ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (តំបន់អភិវឌ្ឍន៍ OCIC) រាជធានីភ្នំពេញ។
គឺជាការបាត់បង់ឪពុក ឪពុកក្មេក ជីតាម រណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅប្រុសចៅស្រី ហើយក៏ជាការបាត់បង់នាយទាហានដ៏អង់អាច ក្លាហាន ជាឥស្សរជនដ៏ឆ្នើមនៃកងយោធពលខេមរភូមិន្ទ ប្រកបដោយឆន្ទៈ ដោយបានចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាង មនសិការដ៏មោះម្ព ក្នុងបុព្វហេតុត្យម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងបាន់ ការពារបូរណភាពទឹកដីជារៀងរហូតម ក្នុងឱកាសអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនេះ
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊ាង បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារញាតិ ទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទបានសោយសុខក្នុងស្តតិភពកុំបីឃ្លៀងឃ្លៀតឡើយ៕
![]() |















No comments:
Post a Comment